សូរ៉ា 17 · ជូស 15

Al-Isra · 17:100

قُلْ لَوْ أَنْتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَأَمْسَكْتُمْ خَشْيَةَ الْإِنْفَاقِ ۚ وَكَانَ الْإِنْسَانُ قَتُورًا

ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងលាភសក្ការៈនៃម្ចាស់របស់ ខ្ញុំមែននោះ ពួកអ្នកនឹងកំណាញ់ព្រោះតែភ័យខ្លាចក្នុងការចំណាយ ជាមិនខាន។ ហើយមនុស្សលោកគឺកំណាញ់បំផុត។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងនៃក្តីមេត្តាករុណាម្ចាស់របស់ខ្ញុំដែលមិនចេះអស់និងមិនចេះសាបសូន្យមែននោះ ពួកអ្នកនឹងមិនបរិច្ចាគវានោះឡើយ ព្រោះតែពួកអ្នកខ្លាចបាត់បង់ដែលជាហេតុធ្វើពួកអ្នកក្លាយជាអ្នកក្រ។ ហើយធម្មជាតិរបស់មនុស្សលោក គឺមានភាពកំណាញ់បំផុត លើកលែងតែអ្នកដែលមានជំនឿប៉ុណ្ណោះ ពីព្រោះគេបរិច្ចាគវាដោយសង្ឃឹមនូវផលតបស្នងពីអល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់