សូរ៉ា 17 · ជូស 15
Al-Isra · 17:101
وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ ۖ فَاسْأَلْ بَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا
ហើយជាការពិតណាស់ យើងបានផ្ដល់ឱ្យមូសានូវមុជី-ហ្សាត់ចំនួនប្រាំបួនយ៉ាងច្បាស់លាស់។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរអំបូរអ៊ីស្រាអែលចុះ. នៅពេលដែលគេ(មូសា)បានមកជួប ពួកគេ ពេលនោះហ្វៀរអោនបាននិយាយទៅកាន់គេថាៈ ឱមូសា. ពិតប្រាកដណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នកត្រូវមន្ដអាគមហើយ។
តាហ្វសៀរ
ហើយជាការពិតណស់ យើងបានប្រទានឲ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ជាសាក្សីសម្រាប់គេ ដែលមានដូចជាៈ ដំបង ដៃ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផលជាច្រើន ទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកយូដាចុះ នៅពេលដែលព្យាការីមូសាបានមកជួបនឹងជីដូនជីតារបស់ពួកគេដោយនាំមកជាមួយនូវសញ្ញាភស្តុតាងទាំងនោះ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់(ព្យាការីមូសា)ថាៈ ពិតប្រាកណាស់ ខ្ញុំយល់ថារូបអ្នក(ឱមូសា)ជាបុរសម្នាក់ដែលត្រូវមន្តអាគម ដោយសារតែអ្នកបាននាំមកនូវរឿងរ៉ាវដែលចម្លែកៗជាច្រើន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល