សូរ៉ា 17 · ជូស 15
Al-Isra · 17:102
قَالَ لَقَدْ عَلِمْتَ مَا أَنْزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
គេ(មូសា)បានតបថាៈ អ្នកពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់បានបញ្ចុះ មុជីហ្សាត់ទាំងនេះឡើយ លើកលែង តែ ម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដើមី្បជាភស្ដុតាងយ៉ាង ច្បាស់លាស់ប៉ុណ្ណោះ។ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំដឹងយ៉ាង ច្បាស់ថា អ្នកនឹងត្រូវវិនាសអន្ដរាយជាមិនខាន។
តាហ្វសៀរ
ព្យាការីមូសាក៏បានតបទៅកាន់គេ(ហ្វៀរអោន)វិញថាៈ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីអល់ឡោះដែលជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីនោះឡើយ។ ទ្រង់បានបញ្ចុះសញ្ញាភស្តុតាងទាំងនេះដើម្បីជាភស្តុតាងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសាររបស់ទ្រង់។ ក៏ប៉ុន្តែអ្នកបែរជាបដិសេធទៅវិញ។ ហើយពិតប្រាកដណាស់ខ្ញុំដឹងច្បាស់ថា ពិតណាស់អ្នក(ឱហ្វៀរអោន) គឺជាអ្នកដែលត្រូវវិនាសអន្តរាយ និងខាតបង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល