សូរ៉ា 17 · ជូស 15
Al-Isra · 17:103
فَأَرَادَ أَنْ يَسْتَفِزَّهُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا
ហើយហ្វៀរអោនចង់បណេ្ដញពួកគេ(មូសា និងអំបូរ អ៊ីស្រាអែល)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និង អ្នកដែលនៅជាមួយគេលិចលង់ទាំងអស់។
តាហ្វសៀរ
ពេលនោះ ហ្វៀរអោនមានបំណងចង់ធ្វើទារុណកម្មព្យាការីមូសា និងក្រុមរបស់គាត់ តាមរយៈការបណ្ដេញពួកគេចេញពីទឹកដីអេហ្ស៊ីប តែយើង(អល់ឡោះ)បានធ្វើឲ្យគេ(ហ្វៀរអោន) និងអ្នកដែលនៅជាមួយគេក្នុងចំណោមកងទ័ពរបស់គេទាំងអស់វិនាសអន្តរាយដោយការលិចលង់(នៅក្នុងសមុទ្រ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល