សូរ៉ា 17 · ជូស 15
Al-Isra · 17:104
وَقُلْنَا مِنْ بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
ហើយយើងបានមានបន្ទូលទៅកាន់អំបូរអ៊ីស្រាអែល បន្ទាប់ពី(ហ្វៀរអោនបានវិនាសរួច)នោះថាៈ ចូរពួកអ្នករស់នៅ លើទឹកដី(ស្ហាម)នេះចុះ. ហើយនៅពេលដែលកិច្ចសន្យានៃថ្ងៃ បរលោកបានមកដល់ យើងនឹងនាំពួកអ្នកមកជាក្រុមៗដោយ លាយឡំគ្នា(ចេញមកពីផ្នូរទៅកាន់កន្លែងកាត់ក្ដី)។
តាហ្វសៀរ
ហើយបន្ទាប់ពីយើងបានធ្វើឲ្យហ្វៀរអោននិងកងទ័ពរបស់គេវិនាសអន្តរាយរួចមក យើងក៏បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នករស់នៅលើទឹកដីស្ហាមនោះចុះ! ពិតប្រាកដណាស់ នៅពេលដែលថ្ងៃបរលោកកើតឡើងនោះ យើងនឹងនាំពួកអ្នកទាំងអស់គ្នាទៅកាន់កន្លែងប្រមូលផ្តុំដើម្បីជំនុំជម្រះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល