សូរ៉ា 17 · ជូស 15
Al-Isra · 17:105
وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)យ៉ាងពិតប្រាកដ ហើយវាបានចុះមកដោយនាំរឿងពិត។ ហើយយើងមិនបានបញ្ជូន អ្នក(មូហាំម៉ាត់)មកក្រៅពីជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នក ដាស់តឿនព្រមាន(ដល់មនុស្សលោក)នោះឡើយ។
តាហ្វសៀរ
តាមរយៈការពិត យើងបានបញ្ចុះគម្ពីរគួរអាននេះទៅលើព្យាការីមូហាំម៉ាត់ ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមកឲ្យគេ(ព្យាការីមូហាំម៉ាត់) ដោយគ្មានការផ្លាស់ប្ដូរ និងគ្មានការកែប្រែឡើយ។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក ក្រៅពី(ដើម្បីធ្វើ)ជាអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលកោតខ្លាចនូវ(ការទទួលបាន)ឋានសួគ៌ និងព្រមានបន្លាចដល់ពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើសនូវឋាននរកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល