សូរ៉ា 17 · ជូស 15

Al-Isra · 17:106

وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنْزِيلًا

ហើយ(យើងបានបញ្ចុះឱ្យអ្នក)នូវគម្ពីរគួរអានដែល យើងបានបញ្ជាក់វា(ជាផ្នែកៗ)ដើម្បីអ្នកនឹងសូត្រវាឱ្យមនុស្ស លោកស្ដាប់ទៅតាមអន្ដរវេលា(តាមសាច់រឿងរបស់វា)។ ហើយ យើងបានបញ្ចុះវាបនិ្ដចម្ដងៗ(ក្នុងរយៈពេលម្ភៃបីឆ្នាំ) ។

តាហ្វសៀរ

ហើយយើងបានបញ្ចុះគម្ពីរគួរអាន(ឲ្យអ្នក) ដោយយើងបានបញ្ជាក់និង(ពន្យល់)បកស្រាយវាយ៉ាងច្បាស់ សង្ឃឹមថាអ្នកនឹងសូត្រវាឲ្យមនុស្សលោកស្ដាប់ដោយសូត្រមួយៗ និងច្បាស់ៗ ពីព្រោះគម្ពីរគួរអាននេះ ទាមទារឲ្យមានការស្វែងយល់ និងត្រិះរិះពិចារណា(ពីអត្ថន័យរបស់វា)។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗអាស្រ័យទៅតាមហេតុការណ៍ និងស្ថានភាព។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់