សូរ៉ា 17 · ជូស 15
Al-Isra · 17:107
قُلْ آمِنُوا بِهِ أَوْ لَا تُؤْمِنُوا ۚ إِنَّ الَّذِينَ أُوتُوا الْعِلْمَ مِنْ قَبْلِهِ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًا
ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកជឿលើវា(គម្ពីរគួរអាន)ឬមិនជឿលើវា។ ពិតប្រាកដ ណាស់ ពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេផ្ដល់ចំណេះ ដឹងពីមុនវា នៅពេលដែលមានគេសូត្រវាឱ្យពួកគេស្ដាប់ គឺពួកគេ លំឱនកាយដោយស៊ូជូត(ចំពោះអល់ឡោះ)។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន)ចុះ ព្រោះការមានជំនឿរបស់ពួកអ្នកមិនបានបន្ថែមអ្វីដល់វាបន្តិចណាឡើយ ឬក៏មិនមានជំនឿលើវា(គម្ពីរគួរអាន) ព្រោះភាពគ្មានជំនឿរបស់ពួកអ្នកក៏មិនបានកាត់បន្ថយអ្វីបន្តិចពីវានោះដែរ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលបានសូត្រគម្ពីរនានាដែលគេបានបញ្ចុះពីលើមេឃកាលពីមុន(មុននឹងគម្ពីរគួរអានបានបញ្ចុះ) និងបានដឹងពីវ៉ាហ៊ី និងភាពជាព្យាការី(របស់ព្យាការីមូហាំម៉ាត់)នោះ នៅពេលដែលមានគេសូត្រគម្ពីរគួរអានឲ្យពួកគេស្ដាប់ គឺពួកគេឱនមុខរបស់ពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយការថ្លែងអំណរគុណ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល