សូរ៉ា 17 · ជូស 15
Al-Isra · 17:94
وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ إِلَّا أَنْ قَالُوا أَبَعَثَ اللَّهُ بَشَرًا رَسُولًا
ហើយគ្មានអ្វីហាមឃាត់មនុស្សលោកមិនឱ្យមានជំនឿនៅ ពេលដែលការចង្អុលបង្ហាញ(របស់អល់ឡោះ)បានមកដល់ពួកគេ នោះឡើយ។ ផ្ទុយទៅវិញពួកគេបាននិយាយថាៈ តើអល់ឡោះបាន តែងតាំងមនុស្សធម្មតាឱ្យធ្វើជាអ្នកនាំសារឬ?
តាហ្វសៀរ
ហើយគ្មានអ្វីដែលហាមឃាត់ពួកប្រឆាំងមិនឲ្យមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអនុវត្តតាមអ្វីដែលអ្នកនាំសារបាននាំមក ក្រៅពីការបដិសេធរបស់ពួកគេដែលថា ពិតណាស់អ្នកនាំសារគឺជាមនុស្សលោក(ដូចពួកគេដែរ)នោះឡើយ ដោយពួកគេបាននិយាយបដិសេធ(មិនទទួលស្គាល់)ថាៈ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារមកកាន់ពួកយើង(ដែលជាមនុស្សដូចគ្នា)ឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល