សូរ៉ា 17 · ជូស 15
Al-Isra · 17:95
قُلْ لَوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِمْ مِنَ السَّمَاءِ مَلَكًا رَسُولًا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើមានបណ្ដា ម៉ាឡាអ៊ីកាត់ដើរនៅលើផែនដីដោយសុខសាន្ដនោះ យើងពិតជា បញ្ចុះអ្នកនាំសារពីលើមេឃឱ្យពួកគេក៏ជាម៉ាឡាអ៊ីកាត់ដែរ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅលើវា និងដើរដោយភាពសុខសាន្ត(នៅលើផែនដី)ដូចទៅនឹងស្ថានភាពរបស់ពួកអ្នកនោះ យើង(អល់ឡោះ)ប្រាកដជានឹងតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកគេដែលជាម៉ាឡាអ៊ីកាត់ដូចពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)ដែរជាមិនខាន ពីព្រោះគេ(អ្នកនាំសារដែលជាម៉ាឡាអ៊ីកាត់នោះ)ជាអ្នកដែលអាចធ្វើឲ្យពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)យល់ពីអ្វីដែលគេបានបញ្ចុះទៅចំពោះពួកគេ។ ដូច្នេះ វាមិនមែនជាហេតុផលនោះទេក្នុងការបញ្ជូនទៅកាន់ពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)នូវអ្នកនាំសារដែលជាមនុស្សលោកនោះ។ ក៏ដូចគ្នាដែរ ស្ថានភាពរបស់ពួកអ្នក(ពួកអ្នកជាមនុស្សលោក ដូច្នេះ អ្នកនាំសារដែលគេបញ្ជូនមកកាន់ពួកអ្នក ក៏ត្រូវតែជាមនុស្សលោកដែរ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល