សូរ៉ា 17 · ជូស 15

Al-Isra · 17:93

أَوْ يَكُونَ لَكَ بَيْتٌ مِنْ زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَنْ نُؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنْتُ إِلَّا بَشَرًا رَسُولًا

ឬអ្នកមានផ្ទះអំពីមាស ឬអ្នកឡើងទៅលើមេឃ។ ហើយ (ទោះបីជាអ្នកឡើងទៅលើមេឃក៏ដោយ) ក៏យើងមិនជឿនឹងការ ឡើងរបស់អ្នកដែរ លុះត្រាតែអ្នកបញ្ចុះមកឱ្យពួកយើងនូវគម្ពីរមួយ (ពីអល់ឡោះ)ដើម្បីយើងនឹងសូត្រវាជាមុនសិន។ ចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធ. ខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សដែលគេ តែងតាំងជាអ្នកនាំសារនោះឡើយ។

តាហ្វសៀរ

ឬក៏អ្នកមានផ្ទះដែលត្រូវបានតុបតែងអំពីមាស ឬពីផ្សេងពីនេះ ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយបើទោះបីជាអ្នកបានឡើងទៅលើមេឃក៏ដោយ ក៏ពួកយើងមិនមានជំនឿថា អ្នកជាអ្នកនាំសារនោះដែរ លុះត្រាតែអ្នកចុះមក(ពីលើមេឃវិញ)ដោយនាំមកនូវគម្ពីរមួយមកពីអល់ឡោះដែលគេបានចារក្នុងគម្ពីរនោះថាៈ ពិតណាស់ រូបអ្នកគឺពិតជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ពិតមែន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សលោកដែលត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារម្នាក់ដូចអ្នកនាំសារដទៃទៀតទេឬ? ខ្ញុំគ្មានលទ្ធភាពនាំមកនូវអ្វីមួយឡើយ។ ដូច្នេះ តើខ្ញុំអាចនាំមកនូវអ្វីដែលពួកអ្នកស្នើសុំបានយ៉ាងដូចម្តេចទៅ?!

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់