សូរ៉ា 17 · ជូស 15

Al-Isra · 17:8

عَسَىٰ رَبُّكُمْ أَنْ يَرْحَمَكُمْ ۚ وَإِنْ عُدْتُمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا

សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងសន្ដោសប្រណីដល់ពួកអ្នក តែប្រសិនបើពួកអ្នកត្រឡប់ទៅ(ធ្វើអំពើអាក្រក់)វិញនោះគឺយើង ក៏ត្រឡប់(ទៅដាក់ទណ្ឌកម្ម)វិញដែរ ហើយយើងបានបង្កើតនរក ជើហាន់ណាំជាគុកសម្រាប់ពួកដែលប្រឆាំង។

តាហ្វសៀរ

សង្ឃឹមថាម្ចាស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិតស្រឡាញ់ពួកអ្នកបន្ទាប់ពីការដាក់ទណ្ឌទោសដ៏ខ្លាំងក្លាមួយនេះ ប្រសិនបើពួកអ្នកបានសារភាពកំហុសទៅចំពោះទ្រង់ និងបានសាង អំពើល្អវិញនោះ។ តែប្រសិនបើពួកអ្នកត្រឡប់ទៅការបង្កវិនាសកម្មជាលើកទីបី ឬច្រើនជាងនេះទៀតនោះ យើងក៏នឹងត្រឡប់ទៅដាក់ទោសពួកអ្នកវិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងស្នាក់អស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ហើយពួកគេមិនអាចចេញពីវាវិញបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់