សូរ៉ា 17 · ជូស 15

Al-Isra · 17:9

إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا

ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុលបង្ហាញ(មនុស្ស លោក)ទៅរកមាគ៌ាដែលត្រឹមត្រូវ និងផ្ដល់ដំណឹងរីករាយដល់ បណ្ដាអ្នកមានជំនឿដែលសាងនូវអំពើល្អថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។

តាហ្វសៀរ

ពិតប្រាកដណាស់ នេះគឺជាគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដ៏ល្អប្រពៃ(ត្រឹមត្រូវ) នោះគឺជាមាគ៌ានៃសាសនាឥស្លាម និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេបានសាងនូវទង្វើកុសលថា ជាការពិតណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់