សូរ៉ា 17 · ជូស 15
Al-Isra · 17:7
إِنْ أَحْسَنْتُمْ أَحْسَنْتُمْ لِأَنْفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتْبِيرًا
ប្រសិនបើពួកអ្នកបានសាងអំពើល្អ គឺពួកអ្នកបានសាងអំពើ ល្អសម្រាប់ខ្លួនឯង។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់ វិញ គឺពួកអ្នកនឹងទទួលវា។ បន្ទាប់មកនៅពេលដែលកិច្ចសន្យាចុង ក្រោយបានមកដល់(យើងបានចាត់តាំងបណ្ដាអ្នកក្លាហាន) ដើម្បី ពួកគេធ្វើឱ្យពួកអ្នកអាម៉ាស់មុខវិញ និងដើម្បីពួកគេចូលទៅក្នុង ម៉ាស្ជិទ(ពៃតុលមឹកទីស)ដូចដែលពួកគេបានចូលកាលពីលើកដំបូង ដែរ ព្រមទាំងពួកគេបំផ្លាញខេ្ទចខី្ទនូវអ្វីៗដែលនៅក្រោមការត្រួតត្រារបស់ពួកគេ។
តាហ្វសៀរ
ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)បានសាងអំពើល្អ និងបានប្រតិបត្តិវាទៅតាមអ្វីដែលគេទាមទារនោះ ពិតប្រាកដណាស់ ការតបស្នង(ផលល្អ)ចំពោះទង្វើទាំងនោះ គឺវិលត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ពួកអ្នកឡើយ។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់វិញ ពិតណាស់ផលអាក្រក់នោះនឹងធ្លាក់ទៅលើពួកអ្នកខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលបានផលប្រយោជន៍អ្វីពីទង្វើល្អរបស់ពួកអ្នកនោះទេ ហើយក៏មិនទទួលគ្រោះថ្នាក់ពីទង្វើអាក្រក់(របស់ពួកអ្នក)នោះដែរ។ ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីពីរបានកើតឡើង យើងក៏បានឲ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នក(ម្តងទៀត) ដើម្បីឲ្យពួកគេធ្វើឲ្យពួកអ្នកអាម៉ាស់មុខ និងធ្វើអាក្រក់(ទៅលើពួកអ្នក)ដែលស្ដែងឲ្យឃើញយ៉ាងជាក់ច្បាស់នៅចំពោះមុខរបស់ពួកអ្នក ដោយពួកគេនឹងឲ្យពួកអ្នកភ្លក់នូវភាពអាប់ឱនជាច្រើនប្រភេទ និងដើម្បីឲ្យពួកគេចូលក្នុងហ្ពៃទុលមឹកទីស និងកម្ទេចវា ដូចដែលពួកគេបានចូលនិងបានកម្ទេចវាកាលពីលើកដំបូង(លើកទីមួយ)ដែរ ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវទឹកដីដែលពួកគេបានត្រួតត្រាទៅលើវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល