សូរ៉ា 17 · ជូស 15
Al-Isra · 17:6
ثُمَّ رَدَدْنَا لَكُمُ الْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَاكُمْ بِأَمْوَالٍ وَبَنِينَ وَجَعَلْنَاكُمْ أَكْثَرَ نَفِيرًا
ក្រោយមក យើងបានផ្ដល់ឱ្យពួកអ្នក(ពួកអ៊ីស្រាអែល)នូវ ជ័យជំនះលើពួកគេ(ពួកចាលូត)វិញ និងបានបន្ថែមឱ្យពួកអ្នកនូវ ទ្រព្យសម្បត្ដិ និងកូនចៅជាច្រើន ព្រមទាំងបានធ្វើឱ្យពួកអ្នកមាន ធនធានមនុស្សច្រើន(ជាងសត្រូវ)ទៀតផង។
តាហ្វសៀរ
ក្រោយមក យើងបានត្រឡប់មកឲ្យពួកអ្នកវិញ(ឱអម្បូរអ៊ីស្រាអែល)នូវទឹកដី និងជ័យជម្នះទៅលើពួកដែលបានគ្រប់គ្រងលើពួកអ្នក(កាលពីមុន) នៅពេលដែលពួកអ្នកបានសារភាពកំហុសទៅចំពោះអល់ឡោះ។ ហើយយើងបានបន្ថែមឲ្យពួកអ្នកនូវទ្រព្យសម្បត្តិជាច្រើនបន្ទាប់ពីពួកគេបានប្លន់យកវា និងទទួលបានកូនចៅជាច្រើនបន្ទាប់ពីពួកគេចាប់ធ្វើជាឈ្លើយសឹក ព្រមទាំងបានធ្វើឲ្យពួកអ្នកមានធនធានច្រើនជាងសត្រូវរបស់ពួកអ្នកទៀតផង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល