សូរ៉ា 17 · ជូស 15

Al-Isra · 17:5

فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَفْعُولًا

ហើយនៅពេលដែលកិច្ចសន្យាទីមួយនៃកិច្ចសន្យាទាំងពីរ បានមកដល់ យើងក៏បានចាត់តាំងខ្ញុំរបស់យើង(ពួកចាលូត)ដែល មានភាពក្លាហានខ្លាំងក្លាបំផុតប្រឆាំងនឹងពួកអ្នក(ពួកអ៊ីស្រាអែល) ដោយពួកគេបានចូលលុកលុយទៅផ្នែកខាងក្នុងនៃលំនៅដ្ឋាន(របស់ ពួកអ្នក)។ នោះហើយជាកិច្ចសន្យាដែលត្រូវបានគេអនុវត្ដ។

តាហ្វសៀរ

ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើងចេញអំពីពួកគេ(អម្បូរអ៊ីស្រាអែល)នោះ យើងក៏បានឲ្យខ្ញុំបម្រើរបស់យើងដែលជាក្រុមដែលខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកគេ(អម្បូរអ៊ីស្រាអែល) ដោយបានសម្លាប់ពួកគេ និងធ្វើឲ្យពួកគេបែកខ្ញែកគ្នា ដោយពួកគេ(ក្រុមដែលខ្លាំងពូកែ)បានចូលលុកលុយនៅចន្លោះលំនៅឋានរបស់ពួកគេ បំផ្លាញរាល់អ្វីៗដែលពួកគេបានឆ្លងកាត់។ ហើយការសន្យារបស់អល់ឡោះចំពោះរឿងនោះ គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់