សូរ៉ា 17 · ជូស 15
Al-Isra · 17:4
وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا
ហើយយើងបានប្រាប់ទៅអំបូរអ៊ីស្រាអែលតាមរយៈគម្ពីរ (តាវរ៉ត)ឱ្យដឹងថាៈ ពួកអ្នកពិតជានឹងបង្កវិនាសកម្មនៅលើផែនដី ចំនួនពីរដង ហើយពួកអ្នកនឹងរំលោភបំពានដោយក្រអើតក្រទម ជាទីបំផុត។
តាហ្វសៀរ
ហើយយើងបានប្រាប់អម្បូរអ៊ីស្រាអែលឲ្យពួកគេបានដឹងនៅក្នុងគម្ពីរតាវរ៉តថាៈ ពិតប្រាកដណាស់ ការបង្កវិនាសកម្មនៅលើផែនដីនេះចាំបាច់ត្រូវតែកើតចេញពីពួកគេចំនួនពីរដង (ដែលការបង្កវិនាសកម្មនោះ) គឺតាមរយៈការប្រព្រឹត្តល្មើសនិងការរមិលគុណ ហើយពួកអ្នកពិតជានឹងរំលោភបំពានទៅលើមនុស្សដោយភាពអយុត្តិធម៌ បំពាន និងការក្រអឺតក្រទមហួសព្រំដែនជាទីបំផុតទៅលើពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល