សូរ៉ា 17 · ជូស 15
Al-Isra · 17:3
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا
ឱកូនចៅរបស់អ្នកដែលយើងបាននាំយកទៅ(នៅក្នុង សំពៅ) ជាមួយនឹងនួហ. ពិតប្រាកដណាស់ គេគឺជាខ្ញុំម្នាក់ដែល ដឹងគុណបំផុត។
តាហ្វសៀរ
ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺជាពូជពង្សរបស់អ្នកដែលយើងបានប្រោសប្រទានដល់ពួកគេដោយការជួយសង្រ្គោះពួកគេជាមួយនឹងព្យាការីនួហពីការលិចលង់នៅក្នុងទឹកជំនន់។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណមួយនេះ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះជាម្ចាស់ តាមរយៈការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយចូរយកគំរូតាមព្យាការីនួហចំពោះរឿងនោះចុះ។ ពិតប្រាកដណាស់ គេ(ព្យាការីនួហ) គឺជាខ្ញុំបម្រើម្នាក់(របស់អល់ឡោះ)ដែលដឹងគុណទៅចំពោះអល់ឡោះច្រើនបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល