សូរ៉ា 17 · ជូស 15
Al-Isra · 17:2
وَآتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ أَلَّا تَتَّخِذُوا مِنْ دُونِي وَكِيلًا
ហើយយើងបានប្រទានគម្ពីរ(តាវរ៉ត)ឱ្យមូសា និងបាន បង្កើតវាឡើងជាការចង្អុលបង្ហាញសម្រាប់អំបូរអ៊ីស្រាអែល ដើម្បី កុំឱ្យពួកអ្នកយកអ្នកគាំពារណាក្រៅពីយើង។
តាហ្វសៀរ
ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបានចាត់ទុកវាជាអ្នកចង្អុលបង្ហាញ និងជាអ្នកណែនាំដល់អម្បូរអ៊ីស្រាអែល ហើយយើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកកុំយកអ្នកគាំពារដែលពួកអ្នកប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅឲ្យគេក្រៅពីយើងឲ្យសោះ។ ផ្ទុយទៅវិញ ចូរពួកអ្នកប្រគល់ការទុកចិត្តមកចំពោះយើងតែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល