សូរ៉ា 17 · ជូស 15
Al-Isra · 17:1
سُبْحَانَ الَّذِي أَسْرَىٰ بِعَبْدِهِ لَيْلًا مِنَ الْمَسْجِدِ الْحَرَامِ إِلَى الْمَسْجِدِ الْأَقْصَى الَّذِي بَارَكْنَا حَوْلَهُ لِنُرِيَهُ مِنْ آيَاتِنَا ۚ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ
អល់ឡោះមហាជ្រះស្អាតដែលបាននាំយកខ្ញុំរបស់ទ្រង់់ (មូហាំម៉ាត់)ធ្វើដំណើរនៅពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម (ម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(យេរូសាឡឹម) ដែលយើង បានប្រសិទ្ធពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) គឺដើម្បី យើងនឹងបង្ហាញឱ្យគេឃើញពីភស្ដុតាងនានារបស់យើង។ ពិត ប្រាកដណាស់ ទ្រង់មហាឮ មហាឃើញ។
តាហ្វសៀរ
អល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាស្អាតស្អំ ដោយអនុភាពរបស់ទ្រង់ដែលគ្មាននរណាម្នាក់មានអានុភាពដូចទ្រង់ឡើយ ដោយទ្រង់ជាអ្នកដែលបាននាំយកទាំងព្រលឹង និងរូបកាយខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ឲ្យធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទហ្ពៃតុលមឹកទីស(ក្រុងយេរូសាឡឹម) ដែលយើងបានប្រសិទ្ធពរជ័យនៅជុំវិញវា(ហ្ពៃតុលមឹកទីស) តាមរយៈ(ការប្រទាន)ផលានុផលនិងដំណាំគ្រប់ប្រភេទ និងតាមរយៈគេហដ្ឋាននៃបណ្ដាព្យាការីជាច្រើន ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញពីសញ្ញាភស្តុតាងនានារបស់យើងដែលបង្ហាញពីអានុភាពរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីការឮរបស់ទ្រង់ឡើយ ហើយទ្រង់មហាឃើញបំផុតដោយគ្មានអ្វីអាចលាក់បាំងពីការឃើញរបស់ទ្រង់នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល