សូរ៉ា 17 · ជូស 15

Al-Isra · 17:79

وَمِنَ اللَّيْلِ فَتَهَجَّدْ بِهِ نَافِلَةً لَكَ عَسَىٰ أَنْ يَبْعَثَكَ رَبُّكَ مَقَامًا مَحْمُودًا

ហើយនៅក្នុងផ្នែកមួយនៃពេលយប់ ចូរអ្នកប្រតិបត្ដិ សឡាតតះជុតនឹងវា(សូត្រគម្ពីរគួរអានឱ្យបានវែង) ជាការបន្ថែម សម្រាប់អ្នក សង្ឃឹមថាម្ចាស់របស់អ្នកនឹងតែងតាំងអ្នកនៅកន្លែង មួយដែលត្រូវបានគេកោតសរសើរ។

តាហ្វសៀរ

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាត ដើម្បីឲ្យការសឡាតរបស់អ្នកនោះគឺកាន់តែបន្ថែម(លើកតម្កើង)ឋានៈរបស់អ្នកឲ្យកាន់តែខ្ពង់ខ្ពស់ ដោយសង្ឃឹមថានៅថ្ងៃបរលោក ម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យធ្វើជាអ្នកអន្តរាគមន៍ដល់មនុស្សលោកអំពីអ្វីដែលពួកគេកំពុងតែមានការភ័យរន្ធត់នៅថ្ងៃបរលោកនោះ ហើយវានឹងក្លាយជាកន្លែងអន្តរាគមន៍មួយដ៏ធំធេងសម្រាប់អ្នក ដែលអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយកោតសរសើរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់