សូរ៉ា 17 · ជូស 15

Al-Isra · 17:78

أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا

ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់ (ហ៊្សូហូរ អាសើរ ម៉ាហ្គរិប និងអ៊ីស្ហា) និងសឡាតស៊ូពូស ។ ពិត ប្រាកដណាស់ ការសឡាតស៊ូពូសគឺត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ធ្វើ ជាសាក្សី។

តាហ្វសៀរ

ចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញនៅក្នុងពេលវេលារបស់វា គឺចាប់ផ្ដើមពីថ្ងៃជ្រេ ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតហ្ស៊ូហូរ និងសឡាតអាសើរ រហូតដល់ពេលយប់ងងឹត ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា។ ហើយចូរអ្នកប្រតិបត្តិសឡាតស៊ូពុស និងចូរសូត្រឲ្យបានវែងនៅក្នុងការសឡាតស៊ូពុសនោះ។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺមានវត្តមានទាំងម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃ(ធ្វើជាសាក្សី)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់