សូរ៉ា 17 · ជូស 15

Al-Isra · 17:77

سُنَّةَ مَنْ قَدْ أَرْسَلْنَا قَبْلَكَ مِنْ رُسُلِنَا ۖ وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا

-(នេះហើយ)ជាច្បាប់របស់យើងចំពោះអ្នកដែលយើងបាន បញ្ជូនមកក្នុងចំណោមអ្នកនាំសាររបស់យើងមុនអ្នក(មូហាំម៉ាត់) ហើយអ្នកមិនអាចកែប្រែច្បាប់របស់យើងបានឡើយ។

តាហ្វសៀរ

ច្បាប់ដែលកំណត់ថា មិនឲ្យពួកគេរស់នៅទីនោះបន្ទាប់ពី(ពួកគេបានបណ្តេញ)អ្នក លើកលែងតែមួយររយៈពេលដ៏ខ្លីនោះ គឺជាច្បាប់របស់អល់ឡោះដែលបានកំណត់រួចជាស្រេចចំពោះបណ្តាអ្នកនាំសារទាំងឡាយមុនអ្នក នោះគឺ អ្នកនាំសារណាម្នាក់ដែលក្រុមរបស់គាត់បានបណ្ដេញគាត់ចេញពី(ទឺកដី)ពួកគេនោះ គឺអល់ឡោះនឹងបញ្ចុះទណ្ឌកម្មទៅលើពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ច្បាប់របស់យើងមានការកែប្រែឡើយ។ ផ្ទុយទៅវិញ អ្នកនឹងឃើញវានៅស្ថិតស្ថេរបែបនេះជារៀងរហូត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់