សូរ៉ា 17 · ជូស 15
Al-Isra · 17:76
وَإِنْ كَادُوا لَيَسْتَفِزُّونَكَ مِنَ الْأَرْضِ لِيُخْرِجُوكَ مِنْهَا ۖ وَإِذًا لَا يَلْبَثُونَ خِلَافَكَ إِلَّا قَلِيلًا
ពិតប្រាកដណាស់ ពួកគេស្ទើរតែបំភិតបំភ័យឱ្យអ្នកចេញ ពីទឹកដី(ម៉ាឌីណះ)ដើម្បីបណេ្ដញអ្នកចេញពីទីនោះ។ តែបើដូច្នោះ មែន ពួកគេនឹងមិនអាចនៅ(ទីកន្លែងនោះ)ក្រោយពីអ្នកបានឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
តាហ្វសៀរ
ជាការពិតណស់ ពួកគ្មានជំនឿស្ទើរតែបំភិតបំភ័យអ្នកដោយភាពជាសត្រូវរបស់ពួកគេចំពោះអ្នកដើម្បីបណ្ដេញអ្នកឲ្យចេញពីទឹកដីម៉ាក្កះទៅហើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានរារាំងពួកគេពីការបណ្ដេញអ្នក រហូតទាល់តែអ្នកបានភៀសខ្លួនចេញតាមបទបញ្ជានៃម្ចាស់របស់អ្នក។ ហើយប្រសិនបើពួកគេបណ្ដេញអ្នកចេញបានមែននោះ ពួកគេក៏នឹងមិនអាចរស់នៅកន្លែងនោះក្រោយពីបណ្ដេញអ្នកចេញនោះឡើយ លើកលែងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល