សូរ៉ា 17 · ជូស 15
Rabbi adkhilni · Al-Isra 17:80
وَقُلْ رَبِّ أَدْخِلْنِي مُدْخَلَ صِدْقٍ وَأَخْرِجْنِي مُخْرَجَ صِدْقٍ وَاجْعَلْ لِي مِنْ لَدُنْكَ سُلْطَانًا نَصِيرًا
ហើយចូរអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាបញ្ចូលខ្ញុំទៅ(ទីក្រុងម៉ាឌីណះ)ឱ្យបានល្អ និងបពោ្ចញខ្ញុំ(ពី ទីក្រុងម៉ាក្កះ)ឱ្យបានល្អ ហើយសូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវអំណាច និងជំនួយពីទ្រង់ផង។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យរាល់ច្រកចូលរបស់ខ្ញុំនិងច្រកចេញរបស់ខ្ញុំទាំងអស់ ស្ថិតនៅក្នុងការគោរពប្រតិបត្តិចំពោះទ្រង់ និងស្ថិតនៅលើការពេញចិត្តចំពោះទ្រង់ផងចុះ។ ហើយសូមទ្រង់មេត្តាប្រទានឲ្យខ្ញុំនូវភស្តុតាងយ៉ាងច្បាស់លាស់ពីទ្រង់ផង ដែលទ្រង់នឹងជួយដល់ខ្ញុំតាមរយៈវាឲ្យយកឈ្នះលើសត្រូវរបស់ខ្ញុំ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល