សូរ៉ា 17 · ជូស 15

Al-Isra · 17:59

وَمَا مَنَعَنَا أَنْ نُرْسِلَ بِالْآيَاتِ إِلَّا أَنْ كَذَّبَ بِهَا الْأَوَّلُونَ ۚ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا ۚ وَمَا نُرْسِلُ بِالْآيَاتِ إِلَّا تَخْوِيفًا

ហើយគ្មានអ្វីដែលហាមឃាត់យើងមិនឱ្យបញ្ចុះមុជីហ្សាត់ ឡើយ តែមនុស្សនៅជំនាន់មុនៗបែរជាបដិសេធនឹងវាទៅវិញ។ ហើយយើងបានផ្ដល់ឱ្យសាមូដ(ក្រុមរបស់សឡេះ)នូវសត្វអូដ្ឋញី មួយក្បាលយ៉ាងច្បាស់លាស់ តែពួកគេបានប្រឆាំងនឹងវា។ ហើយ យើងមិនបានបញ្ចុះមុជីហ្សាត់ឡើយ លើកលែងតែជាការបន្លាច ប៉ុណោ្ណះ។

តាហ្វសៀរ

ហើយយើងមិនបានបញ្ឈប់ការបញ្ចុះសញ្ញាភស្តុតាងអច្ឆរិយភាពទាំងឡាយដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកនាំសារដែលពួកមុស្ហរីគីនបានទាមទារ ដូចជាការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះទេ លើកលែងតែដោយសារតែយើងបានបញ្ចុះវាទៅកាន់ប្រជាជាតិជំនាន់មុនរួចមកហើយ តែពួកគេនៅតែបដិសេធ(មិនជឿ)ចំពោះវា(សញ្ញាភស្តុតាង)ដដែល។ ជាការពិតណាស់ យើងបានប្រទានឲ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងមួយដ៏ធំធេងនិងច្បាស់លាស់ នោះគឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាប្រឆាំងនឹងវា។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗ។ ហើយយើងមិនបានបញ្ចុះអច្ឆរិយភាពទៅឲ្យបណ្តាអ្នកនាំសារនោះឡើយ លើកលែងតែដើម្បីជាការបន្លាចដល់ប្រជាជាតិរបស់ពួកគេតែប៉ុណ្ណោះ សង្ឃឹមថាពួកគេនឹងប្រគល់ខ្លួន(ចូលកាន់សាសនាឥស្លាម)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់