សូរ៉ា 17 · ជូស 15
Al-Isra · 17:60
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានប្រាប់អ្នក (មូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាប អំពីមនុស្សលោក។ ហើយយើងមិនបានបង្កើតនូវចក្ខុវិស័យដែល យើង បានបង្ហាញអ្នក(នៅយប់អ៊ីសរ៉ក មៀករ៉ជ) និងដើមឈើ (ហ្សឹកគូម)ដែលត្រូវគេដាក់បណ្ដាសា(ដែលបានពណ៌នា)នៅក្នុង គម្ពីរគួរអានឡើយ លើកលែងតែជាការសាកល្បងសម្រាប់មនុស្ស លោកប៉ុណ្ណោះ។ ហើយយើងបានបន្លាចពួកគេ(នូវទារុណកម្ម) ហើយទ្រង់មិនបន្ថែមដល់ពួកគេក្រៅពីការវងេ្វងដ៏សែនឆ្ងាយនោះ ឡើយ។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានប្រាប់អ្នកថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សលោកដោយអានុភាព(របស់ទ្រង់) ពីព្រោះពួកគេស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយអល់ឡោះគឺជាអ្នករារាំង(ការពារ)អ្នកពីពួកគេ។ ដូច្នេះ ចូរអ្នកផ្សព្វផ្សាយនូវអ្វីដែលគេបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាចុះ។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឲ្យបានឃើញផ្ទាល់នឹងភ្នែកនៅយប់អ៊ីសរ៉កឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ ថាតើពួកគេជឿចំពោះវា ឬក៏បដិសេធនឹងវា? ហើយយើងក៏មិនបានបង្កើតដើមហ្សឹកគូមដែលគេបានលើកឡើងនៅក្នុងគម្ពីរគួរអាននោះ ថាវាពិតជាត្រូវបានដាំនៅបាតនរកជើហ៊ីមនោះដែរ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនពួកគេមិនមានជំនឿនឹងភស្តុតាងទាំងពីរនេះទេនោះ ពួកគេក៏មិនមានជំនឿចំពោះអ្វីផ្សេងក្រៅពីភស្តុតាងទាំងពីរនេះនោះដែរ។ ហើយយើងបានបន្លាចពួកគេ(នូវទណ្ឌកម្ម)ដោយការបញ្ចុះនូវភស្តុតាងជាច្រើន តែការបន្លាច(ពួកគេ)ដោយការបញ្ចុះសញ្ញាភស្តុតាងទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការបន្ថែមនូវភាពគ្មានជំនឿ និងការបន្តស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល