សូរ៉ា 17 · ជូស 15

Al-Isra · 17:58

وَإِنْ مِنْ قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ الْقِيَامَةِ أَوْ مُعَذِّبُوهَا عَذَابًا شَدِيدًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا

ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ ហើយ ប្រឆាំងនឹងអ្នកនាំសារ) ក្រៅពីយើងបំផ្លាញវាមុនថ្ងៃបរលោក ឬ ក៏យើងនឹងដាក់ទណ្ឌកម្មវានូវទារុណកម្ម្មយ៉ាងធ្ងន់ធ្ងរនោះឡើយ។ រឿងទាំងនោះត្រូវបានគេសរសេរនៅក្នុងសៀវភៅកំណត់ត្រារួច ជាសេ្រច(ឡាវហុលម៉ះហ្វ៊ូស)។

តាហ្វសៀរ

ហើយគ្មានភូមិស្រុកណាមួយ ឬក៏ទីក្រុងណាមួយ(ដែលគ្មានជំនឿហើយប្រឆាំងនឹងអ្នកនាំសារ)នោះទេ លើកលែងតែយើងជាអ្នកទម្លាក់ទណ្ឌកម្មទៅលើវា(ភូមិស្រុក) និងបំផ្លាញវាឲ្យអន្តរាយនៅក្នុងជីវិតលោកិយនេះដោយសារតែភាពគ្មានជំនឿរបស់ពួកគេ(អ្នកស្រុកភូមិ) ឬក៏យើងបង្កភាពវឹកវរដល់វា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា តាមរយៈការសម្លាប់ ឬផ្សេងពីនោះ ព្រោះតែភាពគ្មានជំនឿរបស់វា។ ការបំផ្លាញ និងការដាក់ទណ្ឌកម្ម¬ទាំងនោះ គឺជាការកំណត់របស់ព្រះជាម្ចាស់(អល់ឡោះ)ដែលត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់