សូរ៉ា 17 · ជូស 15
Al-Isra · 17:57
أُولَٰئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ ۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا
ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។
តាហ្វសៀរ
អ្នកដែលពួកមុស្ហរីគីននៅបួងសួងសុំពីពួកគេ ដូចជាម៉ាឡាអ៊ីកាត់ជាដើមនោះ ពួកគេខ្លួនឯងក៏ស្វែងរកអ្វីដែលអាចបញ្ជិតខ្លួនរបស់ពួកគេទៅកាន់អល់ឡោះជាម្ចាស់ដូចគ្នាដែរ ដូចជាការសាងទង្វើកុសលជាដើម ហើយពួកគេប្រកួតប្រជែងគ្នា ថាតើនរណាម្នាក់ក្នុងចំណោមពួកគេដែលជិតនឹងអល់ឡោះជាងគេតាមរយៈការគោរពប្រតិបត្តិ ហើយពួកគេសង្ឃឹមថាទ្រង់នឹងអាណិតស្រឡាញ់ពួកគេ ហើយពួកគេខ្លាចទ្រង់ដាក់ទណ្ឌកម្មពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល