សូរ៉ា 17 · ជូស 15
Al-Isra · 17:56
قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِهِ فَلَا يَمْلِكُونَ كَشْفَ الضُّرِّ عَنْكُمْ وَلَا تَحْوِيلًا
ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នកបួង សួងសុំពីពួកដែលពួកអ្នកបានអះអាងថាជាម្ចាស់ក្រៅពីទ្រង់ គឺពួក គេគ្មានលទ្ធភាពបំបាត់គ្រោះថ្នាក់ចេញពីពួកអ្នក និងមិនអាចផ្លាស់ ប្ដូរវាពីពួកអ្នកទៅអ្នកផេ្សងបានឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីពួកដែលពួកអ្នកបានអះអាងថា ពួកគេគឺជាព្រះផ្សេងពីអល់ឡោះនោះចុះនៅពេលដែលអល់ឡោះទម្លាក់គ្រោះថ្នាក់ទៅលើពួកអ្នកនោះ។ ជាការពិតណាស់ ពួកវា(ព្រះនានា)មិនអាចបញ្ចៀសគ្រោះថ្នាក់ចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(គ្រោះថ្នាក់)ទៅឲ្យអ្នកផ្សេងក្រៅពីពួកអ្នកនោះដែរ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយជនណាដែលអសមត្ថភាពនោះ គឺមិនមែនជាព្រះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល