សូរ៉ា 17 · ជូស 15
Al-Isra · 17:55
وَرَبُّكَ أَعْلَمُ بِمَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ ۖ وَآتَيْنَا دَاوُودَ زَبُورًا
ហើយម្ចាស់របស់អ្នកដឹងបំផុត នូវអ្វីៗដែលមាននៅលើ មេឃជាច្រើនជាន់និងផែនដី។ ហើយជាការពិតណាស់យើងបាន លើកតម្កើងបណ្ដាណាពីឱ្យប្រសើរជាងគ្នា ហើយយើងបានផ្ដល់ឱ្យ ដាវូដនូវគម្ពីរហ្សាពួរ។
តាហ្វសៀរ
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ដឹងបំផុតពីស្ថានភាពរបស់ពួកគេ និងអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឲ្យមានភាពល្អប្រសើរជាងព្យាការីមួយចំនួនទៀត ដោយឲ្យពួកគេមានអ្នកដើរតាមច្រើន និងដោយការបញ្ចុះគម្ពីរនានា(ទៅឲ្យពួកគេ)។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវគម្ពីរមួយ នោះគឺគម្ពីរហ្សាពួរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល