សូរ៉ា 17 · ជូស 15
Al-Isra · 17:54
رَبُّكُمْ أَعْلَمُ بِكُمْ ۖ إِنْ يَشَأْ يَرْحَمْكُمْ أَوْ إِنْ يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
ម្ចាស់របស់ពួកអ្នកដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងសន្ដោសប្រណីដល់ពួកអ្នក ឬប្រសិនបើ ទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិន បញ្ជូនអ្នក(មូហាំម៉ាត់)ធ្វើជាអ្នកគាំពារចំពោះពួកគេឡើយ។
តាហ្វសៀរ
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតចំពោះពួកអ្នកដោយគ្មានអ្វីមួយនៃពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រសិនបើទ្រង់មានចេតនាអាណិតស្រឡាញ់ពួកអ្នកនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿនិងសាងទង្វើកុសលជាមិនខាន។ តែប្រសិនបើទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកអ្នកនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកដោយឲ្យពួកអ្នកងាកចេញពីការមានជំនឿ និងធ្វើឲ្យពួកអ្នកស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿជាមិនខាន។ ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកគាំពារពួកគេ ដោយអ្នកអាចបង្ខំពួកគេឲ្យមានជំនឿ និងហាមឃាត់ពួកគេពីភាពគ្មានជំនឿ ព្រមទាំងកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សារ)អំពីអល់ឡោះនូវអ្វីដែលទ្រង់បានបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាតែប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល