សូរ៉ា 17 · ជូស 15

Al-Isra · 17:53

وَقُلْ لِعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنْزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنْسَانِ عَدُوًّا مُبِينًا

ហើយចូរអ្នកពោលទៅកាន់ខ្ញុំរបស់យើង ដោយឱ្យពួកគេ និយាយតែពាក្យសំដីដែលល្អប្រសើរ។ ពិតប្រាកដណាស់ ស្ហៃតនគឺ ជាអ្នកបង្កជម្លោះរវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនជាសត្រូវ យ៉ាងពិតប្រាកដចំពោះមនុស្សលោក។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿចំពោះយើង ដោយឲ្យពួកគេនិយាយតែពាក្យសម្ដីដែលល្អៗនៅពេលដែលពួកគេជជែកគ្នា និងឲ្យពួកគេចៀសវាងនូវពាក្យសម្ដីដែលមិនល្អ អសុរស ព្រោះថាស្ហៃតននឹងប្រើប្រាស់វា(ពាក្យសម្តីមិនល្អ) ដោយវាព្យាយាមបង្កភាពវឹកវររវាងពួកគេទាំងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងលោកិយ និងជីវិតនាថ្ងៃបរលោក។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះមនុស្សលោក។ ដូច្នេះ គេត្រូវតែមានការប្រុងប្រយ័ត្នចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់