សូរ៉ា 17 · ជូស 15

Al-Isra · 17:46

وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِذَا ذَكَرْتَ رَبَّكَ فِي الْقُرْآنِ وَحْدَهُ وَلَّوْا عَلَىٰ أَدْبَارِهِمْ نُفُورًا

ហើយយើងបានដាក់គំរបគ្របលើចិត្ដរបស់ពួកគេ ដើម្បី កុំឱ្យពួកគេយល់អំពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួក គេថ្លង់។ ហើយនៅពេលដែលអ្នកបានរំលឹកអំពីម្ចាស់របស់អ្នកតែ មួយគត់នៅក្នុងគម្ពីរគួរអាននោះ ពួកគេបានបែរខ្នងរបស់ពួកគេ ដោយគេចវេះទៅវិញ។

តាហ្វសៀរ

ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឲ្យពួកគេយល់ពីគម្ពីរគួរអាន និងយើងបានធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់(ថ្លង់)ដើម្បីកុំឲ្យពួកគេស្ដាប់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ ហើយនៅពេលដែលអ្នកបានរំលឹកពីម្ចាស់របស់អ្នកតែមួយគត់នៅក្នុងគម្ពីរគួរអាន និងមិនបានរំលឹកពីព្រះនានារបស់ពួកគេនោះ ពួកគេក៏បានបែរខ្នងរបស់ពួកគេចេញឆ្ងាយអំពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់