សូរ៉ា 17 · ជូស 15
Al-Isra · 17:47
نَحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰ إِذْ يَقُولُ الظَّالِمُونَ إِنْ تَتَّبِعُونَ إِلَّا رَجُلًا مَسْحُورًا
យើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែស្ដាប់វានៅពេល ដែលពួកគេបានស្ដាប់អ្នក(សូត្រ)នោះ ហើយនិងនៅពេលដែលពួក គេខ្សឹបខ្សៀវគ្នា ពេលនោះពួកបំពានបាននិយាយថាៈ ពួកអ្នកមិន តាមអ្នកណាក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។
តាហ្វសៀរ
យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់គម្ពីរគួរអាននោះ។ ពិតប្រាកដណាស់ ពួកគេមិនចង់បានការចង្អុលបង្ហាញពីវា(គម្ពីរគួរអាន)នោះទេ ផ្ទុយទៅវិញ ពួកគេចង់មើលស្រាល និងលេងសើចនៅពេលដែលអ្នកសូត្រ(គម្ពីរគួរអាន)ប៉ុណ្ណោះ។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងខ្សឹបខ្សៀវគ្នាអំពីការបដិសេធនិងការរារាំងអ្នកដទៃពីការស្តាប់គម្ពីរគួរអាននោះ ខណៈដែលពួកបំពានទាំងនោះនិយាយទៅកាន់ខ្លួនឯងដោយភាពគ្មានជំនឿថាៈ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) មិនដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមដែលសតិបញ្ញារបស់គេច្របូកច្របល់នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល