សូរ៉ា 17 · ជូស 15
Al-Isra · 17:45
وَإِذَا قَرَأْتَ الْقُرْآنَ جَعَلْنَا بَيْنَكَ وَبَيْنَ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ حِجَابًا مَسْتُورًا
ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានសូត្រគម្ពីរ គួរអាននោះ គឺយើងបានដាក់រនាំងបាំងភ្ជិតរវាងអ្នក និងពួកដែល គ្មានជំនឿនឹងថ្ងៃបរលោក។
តាហ្វសៀរ
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន ហើយពួកគេ(ពួកគ្មានជំនឿ)បានស្ដាប់ឮនូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការស្តីបន្ទោស និងដំបូន្មានទាំងឡាយនោះ គឺយើងបានដាក់របាំងមួយរវាងអ្នកនិងរវាងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដែលវានឹងរារាំងពួកគេមិនឲ្យយល់គម្ពីរគួរអាន ជាទណ្ឌកម្មសម្រាប់ពួកគេចំពោះការងាកចេញរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល