សូរ៉ា 17 · ជូស 15
Al-Isra · 17:44
تُسَبِّحُ لَهُ السَّمَاوَاتُ السَّبْعُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ وَإِنْ مِنْ شَيْءٍ إِلَّا يُسَبِّحُ بِحَمْدِهِ وَلَٰكِنْ لَا تَفْقَهُونَ تَسْبِيحَهُمْ ۗ إِنَّهُ كَانَ حَلِيمًا غَفُورًا
មេឃទាំងប្រាំពីរជាន់ និងផែនដី ហើយនិងអ្វីៗដែលមាន នៅក្នុងនោះ លើកតម្កើងសរសើរចំពោះទ្រង់។ ហើយគ្មានអ្វីមួយ ដែលមិនលើកតម្កើងដោយសរសើរទៅចំពោះទ្រង់នោះឡើយ។ ក៏ប៉ុន្ដែពួកអ្នកមិនយល់ពីការលើកតម្កើងរបស់ពួកវាឡើយ។ ពិត ប្រាកដណាស់ ទ្រង់មហាមេត្ដាករុណា មហាអភ័យទោស។
តាហ្វសៀរ
មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងម៉ាខ្លូកទាំងអស់ដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដីសុទ្ធតែលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់នោះទេ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងសរសើររបស់ពួកវាឡើយ ពីព្រោះពួកអ្នកមិនយល់អ្វីក្រៅពីការលើកតម្កើងសរសើររបស់អ្នកដែលលើកតម្កើងសរសើរដោយអណ្ដាតរបស់ពួកអ្នកតែប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់នឹងមិនដាក់ទណ្ឌកម្មភ្លាមៗឡើយ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបានសារភាពកំហុសទៅចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល