សូរ៉ា 17 · ជូស 15

Al-Isra · 17:41

وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا

ហើយជាការពិត យើងបានបញ្ជាក់នៅក្នុងគម្ពីរគួរអាននេះ ដើម្បីឱ្យពួកគេត្រិះរិះពិចារណា។ ហើយទ្រង់មិនបន្ថែមអ្វីដល់ពួកគេ ក្រៅពីភាពឃ្លាតឆ្ងាយពីការពិតនោះឡើយ។

តាហ្វសៀរ

ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះនូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើនដើម្បីឲ្យមនុស្សលោកយកវាធ្វើជាមេរៀន ដោយពួកគេដើរតាមអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងបោះបង់នូវអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ។ តែជាក់ស្តែង ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលនិស្ស័យពីធម្មជាតិរបស់ពួកគេបាត់បង់នោះ ប្រការទាំងនោះគឺមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយពីការពិត និងការស្អប់ចំពោះការពិតនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់