សូរ៉ា 17 · ជូស 15

Al-Isra · 17:40

أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا

(ឱពួកមូស្ហរីគីនម៉ាក្កះ) តើសមរម្យដែរឬទេដែលថា ម្ចាស់ របស់ពួកអ្នកបានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយយក ម៉ាឡាអ៊ីកាត់ធ្វើជាកូនស្រីរបស់ទ្រង់នោះ? ពិតប្រាកដណាស់ ពួក អ្នកពិតជានិយាយនូវពាក្យសំដីដែលអាក្រក់បំផុត។

តាហ្វសៀរ

ឱអ្នកដែលអះអាងថា ជាការពិតណាស់ ពួកម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ! តើសមរម្យដែរឬទេដែលថា ម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកសម្រាប់ខ្លួនទ្រង់ផ្ទាល់នូវម៉ាឡាអ៊ីកាត់ធ្វើជាបុត្រីនោះ? អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកអ្នកបាននិយាយ(ចោទប្រកាន់)។ ពិតប្រាកដណាស់ ពួកអ្នកពិតជានិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏អាក្រក់បំផុតដោយពួកអ្នកចោទថា ទ្រង់មានបុត្រ និងអះអាងថាកូនស្រី គឺជាបុត្រីរបស់អល់ឡោះ ដែលវាជាការប្រឆាំងចំពោះទ្រង់យ៉ាងធ្ងន់ធ្ងរបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់