សូរ៉ា 17 · ជូស 15
Al-Isra · 17:39
ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَدْحُورًا
នេះគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពី ភាពឈ្លាសវៃ។ ហើយចូរអ្នកកុំបង្កើតម្ចាស់ផេ្សងមកគោរពសក្ការៈ រួមជាមួយអល់ឡោះឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកត្រូវគេបោះ ចូលទៅក្នុងនរកជើហាន់ណាំ ដោយការស្ដីបន្ទោសនិងឃ្លាតឆ្ងាយ ពីការសន្ដោសប្រណីរបស់អល់ឡោះ។
តាហ្វសៀរ
បទបញ្ជា ការហាមឃាត់ និងច្បាប់បញ្ញត្តិនានាដែលយើងបានបញ្ជាក់វាយ៉ាងច្បាស់លាស់ទាំងនោះហើយគឺជាអ្វីដែលម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)។ ហើយចូរអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំនាថ្ងៃបរលោក ដោយអ្នកស្ដីបន្ទោសចំពោះខ្លួនឯង ហើយមនុស្សលោកក៏ស្តីបន្ទោសអ្នកផងដែរ ហើយនិងត្រូវបានគេបណ្តេញចេញឲ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល