សូរ៉ា 17 · ជូស 15

Al-Isra · 17:42

قُلْ لَوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا

ចូរអ្នក(មូហាំម៉ាត់)ពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ប្រសិនបើមានម្ចាស់ផេ្សងៗរួមជាមួយទ្រង់ ដូចដែលពួកគេនិយាយ មែននោះ ពេលនោះពួកគេ(ម្ចាស់ផេ្សងៗ) ពិតជាស្វែងរកមាគ៌ាទៅកាន់ម្ចាស់នៃអារ៉ស្ហជាមិនខានឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើមានព្រះផ្សេងៗជាច្រើនរួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយប្រឌិតភូតកុហកមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់អល់ឡោះដែលជាម្ចាស់នៃអារ៉ស្ហ ដើម្បីយកឈ្នះ និងដណ្តើមអំណាចពីទ្រង់ជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់