សូរ៉ា 17 · ជូស 15
Al-Isra · 17:28
وَإِمَّا تُعْرِضَنَّ عَنْهُمُ ابْتِغَاءَ رَحْمَةٍ مِنْ رَبِّكَ تَرْجُوهَا فَقُلْ لَهُمْ قَوْلًا مَيْسُورًا
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ (ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀងដោយអ្នកគ្មាន អ្វីឱ្យពួកគេ)ដើម្បីស្វែងរកលាភសក្ការៈពីម្ចាស់របស់អ្នកដែលអ្នក នៅសង្ឃឹមវានោះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសំដីណា ដែលទន់ភ្លន់បំផុត។
តាហ្វសៀរ
ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញមិនបានផ្ដល់(នូវការបរិច្ចាគទាន)ទៅឲ្យពួកគេ(ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង)ដោយសារតែអ្នកគ្មានអ្វីផ្ដល់ឲ្យពួកគេ ដោយរង់ចាំការប្រទានលាភសក្ការៈពីអល់ឡោះជាម្ចាស់មកឲ្យអ្នកនោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត ដូចជា អ្នកអាចបួងសួងសុំឲ្យពួកគេទទួលបាននូវលាភសក្ការៈដ៏ទូលំទូលាយ ឬក៏អ្នកសន្យានឹងពួកគេថា នឹងផ្ដល់ឲ្យពួកគេ ប្រសិនបើអល់ឡោះប្រទានលាភសក្ការៈជាទ្រព្យសម្បត្តិដល់អ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល