សូរ៉ា 17 · ជូស 15
Al-Isra · 17:27
إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ពិតប្រាកដណាស់ ពួកដែលខ្ជះខ្ជាយគឺជាបងប្អូននឹងស្ហៃតន ហើយស្ហៃតនគឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់វា។
តាហ្វសៀរ
ពិតប្រាកដណាស់ អ្នកដែលចំណាយទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំពើបាប និងអ្នកដែលចំណាយដោយខ្ជះខ្ជាយនោះ ពួកគេគឺជាបងប្អូនរបស់ពួកស្ហៃតន ដោយពួកគេប្រតិបត្តិតាមពួកស្ហៃតនដែលបានប្រើពួកគេឲ្យមានភាពខ្ជះខ្ជាយ។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់គេ(អល់ឡោះ) ដោយវាមិនធ្វើអ្វីក្រៅពីអំពើល្មើសនោះឡើយ ហើយវាក៏មិនប្រើគេឲ្យធ្វើអ្វី ក្រៅពីទង្វើដែលធ្វើឲ្យម្ចាស់របស់គេខឹងសម្បានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល