សូរ៉ា 17 · ជូស 15

Al-Isra · 17:26

وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا

ហើយចូរអ្នកផ្ដល់ឱ្យញាតិសន្ដាន និងជនក្រីក្រ ហើយនិង អ្នកដំណើរដាច់ស្បៀងនូវសិទ្ធិរបស់គេ។ ហើយចូរអ្នកកុំខ្ជះខ្ជាយ ដោយការចាយវាយខ្ជះខ្ជាយឱ្យសោះ។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឲ្យញាតិសន្ដាននូវសិទ្ធិរបស់គេ ដូចជាការភ្ជាប់សាច់សាលោហិត និងផ្ដល់ឲ្យជនក្រីក្រដែលមានតម្រូវការចាំបាច់ និងផ្ដល់ឲ្យអ្នកដំណើរដែលដាច់ស្បៀងក្នុងការធ្វើដំណើររបស់គេ។ ហើយចូរអ្នកកុំចំណាយទ្រព្យសម្បត្តិរបស់អ្នកក្នុងអំពើបាប ឬក៏ចំណាយដោយខ្ជះខ្ជាយឲ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់