សូរ៉ា 17 · ជូស 15
Al-Isra · 17:25
رَبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِنْ تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
ម្ចាស់របស់ពួកអ្នកដឹងបំផុតនូវអ្វីដែលមាននៅក្នុងខ្លួន របស់ពួកអ្នក។ ប្រសិនបើពួកអ្នកជាអ្នកល្អត្រឹមត្រូវនោះ គឺពិត ប្រាកដណាស់ទ្រង់មហាអភ័យទោសចំពោះបណ្ដាអ្នកដែលសារ-ភាពកំហុស។
តាហ្វសៀរ
ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកនៃភាពស្មោះសចំពោះទ្រង់នៅក្នុងការគោរពសក្ការៈ និងការសាងនូវអំពើល្អ ហើយនិងការធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើការនៀត(ចេតនា)របស់ពួកអ្នកក្នុងការគោរពសក្ការៈ និងការទំនាក់ទំនងរបស់ពួកអ្នកជាមួយនឹងឪពុកម្ដាយរបស់ពួកអ្នក និងជាមួយអ្នកផ្សេងក្រៅពីពួកគាត់ទាំងពីរ គឺជាចេតនាដែលល្អនោះ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុស។ ដូច្នេះ ជនណាហើយដែលបានសារភាពកំហុសពីការធ្វសប្រហែសរបស់គេកាលពីមុនចំពោះការគោរពប្រតិបត្តិចំពោះម្ចាស់របស់គេ ឬចំពោះឪពុកម្ដាយរបស់គេនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល