សូរ៉ា 17 · ជូស 15

Al-Isra · 17:29

وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ الْبَسْطِ فَتَقْعُدَ مَلُومًا مَحْسُورًا

ហើយចូរអ្នកកុំធ្វើឱ្យដៃរបស់អ្នកក្ដាប់ជាប់ទៅនឹងករបស់ អ្នក(កំណាញ់លើការចាយវាយក្នុងមាគ៌ាអល់ឡោះ)ឱ្យសោះ។ តែ អ្នកក៏មិនត្រូវលាឱ្យអស់ពីអ្វីដែលនៅនឹងដៃរបស់អ្នកដែរ ជាហេតុ នាំឱ្យអ្នកត្រូវទទួលរងនូវការស្ដីបន្ទោស និងខាតបង់់។

តាហ្វសៀរ

ហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នក(កំណាញ់)មិនហ៊ានចំណាយ ហើយក៏មិនត្រូវខ្ជះខ្ជាយហួសហេតុនៅក្នុងការចំណាយនោះដែរ ដែលជាហេតុធ្វើឲ្យអ្នកទទួលនូវការស្ដីបន្ទោសពីមនុស្សលោកចំពោះភាពកំណាញ់របស់អ្នកប្រសិនបើអ្នកក្ដាប់ដៃរបស់អ្នកជាប់(កំណាញ់)មិនហ៊ានចំណាយ និងធ្វើឲ្យអ្នកក្លាយជាអ្នកដែលគ្មានអ្វីនឹងចំណាយទៀត ប្រសិនបើអ្នកចំណាយខ្ជះខ្ជាយហួសហេតុ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់