សូរ៉ា 17 · ជូស 15

Al-Isra · 17:20

كُلًّا نُمِدُّ هَٰؤُلَاءِ وَهَٰؤُلَاءِ مِنْ عَطَاءِ رَبِّكَ ۚ وَمَا كَانَ عَطَاءُ رَبِّكَ مَحْظُورًا

យើងនឹងបន្ថែមឱ្យក្រុមនីមួយៗនៃពួកគេនូវលាភសក្ការៈ ពីម្ចាស់របស់អ្នក។ ហើយលាភសក្ការៈនៃម្ចាស់របស់អ្នកគឺគ្មាន អ្នកណាអាចហាមឃាត់បានឡើយ។

តាហ្វសៀរ

យើងនឹងបន្ថែមឲ្យក្រុមនីមួយៗក្នុងចំណោមពួកគេ ទាំងក្រុមដែលសាងទង្វើអាក្រក់ និងក្រុមដែលសាងទង្វើល្អនោះនូវការប្រោសប្រទានពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយឥតមានការកាត់ផ្តាច់ឡើយ។ ហើយការប្រោសប្រទាននៃម្ចាស់របស់អ្នកនៅក្នុងលោកិយនេ គឺមិនត្រូវបានរារាំងពីនរណាម្នាក់ឡើយ មិនថាអ្នកដែលសាងទង្វើល្អ ឬអ្នកដែលសាងទង្វើអាក្រក់នោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់