សូរ៉ា 17 · ជូស 15

Al-Isra · 17:19

وَمَنْ أَرَادَ الْآخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌ فَأُولَٰئِكَ كَانَ سَعْيُهُمْ مَشْكُورًا

រីឯនរណាហើយដែលប្រាថ្នាចង់បានថ្ងៃបរលោក(ឋាន សួគ៌) ហើយគេតស៊ូប្រឹងប្រែងធ្វើវាសម្រាប់វា(ថ្ងៃបរលោក)ដោយ គេជាអ្នកមានជំនឿ គឺអ្នកទាំងនោះហើយដែលការខំប្រឹងប្រែង របស់ពួកគេត្រូវទទួលបានការថ្លែងអំណរគុណ(ពីអល់ឡោះ)។

តាហ្វសៀរ

រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានផលបុណ្យនៅថ្ងៃបរលោកតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេបានតស៊ូប្រឹងប្រែងធ្វើវាដោយគា្មនភាពរីយ៉ាក(ធ្វើអ្វីមួយដើម្បីគ្រាន់តែឲ្យគេឃើញ) និងមិនចង់បានកេរ្តិ៍ឈ្មោះ ហើយគេជាអ្នកដែលមានជំនឿនឹងអ្វីដែលអល់ឡោះដាក់កាតព្វកិច្ចឲ្យមានជំនឿចំពោះវាទៀតនោះ ពិតណាស់ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលយកឯអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់