សូរ៉ា 17 · ជូស 15
Al-Isra · 17:18
مَنْ كَانَ يُرِيدُ الْعَاجِلَةَ عَجَّلْنَا لَهُ فِيهَا مَا نَشَاءُ لِمَنْ نُرِيدُ ثُمَّ جَعَلْنَا لَهُ جَهَنَّمَ يَصْلَاهَا مَذْمُومًا مَدْحُورًا
អ្នកណាហើយប្រាថ្នាចង់បាន(ការសប្បាយរីករាយនៅលើ លោកិយ)ភ្លាមៗ យើងនឹងផ្ដល់ឱ្យគេវិញភ្លាមៗដែរ នូវអ្វីដែលយើង មានចេតនាចំពោះអ្នកណាដែលយើងមានចេតនា។ បន្ទាប់មកយើង បានរៀបចំនរកជើហាន់ណាំឱ្យគេដែលគេនឹងចូលទៅក្នុងនោះដោយ ការស្ដីបន្ទោសឃ្លាតឆ្ងាយពីការសន្ដោសប្រណីរបស់អល់ឡោះ។
តាហ្វសៀរ
ជនណាហើយដែលប្រាថ្នាចង់បានឆាកជីវិតលោកិយតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេមិនមានជំនឿនឹងថ្ងៃបរលោក និងមិនខ្វល់ខ្វាយពីវា(ថ្ងៃបរលោក)ទេនោះ យើងនឹងផ្ដល់ឲ្យគេនូវឧបការគុណភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនា មិនមែនទៅតាមអ្វីដែលគេមានចេតនា(ចង់បាន)នោះទេ។ បន្ទាប់មក យើងបានរៀបចំនរកជើហាន់ណាំឲ្យគេដែលគេនឹងចូលទៅក្នុងនោះនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្ដៅដ៏ក្តៅរបស់វា ជាការស្ដីបន្ទោសចំពោះការដែលគេជ្រើសយកលោកិយ និងការគ្មានជំនឿរបស់ពួកគេចំពោះថ្ងៃបរលោក ហើយនិងត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល