សូរ៉ា 17 · ជូស 15
Al-Isra · 17:17
وَكَمْ أَهْلَكْنَا مِنَ الْقُرُونِ مِنْ بَعْدِ نُوحٍ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِ خَبِيرًا بَصِيرًا
ហើយយើងបានបំផ្លាញប្រជាជាតិជាច្រើនជំនាន់មកហើយ ក្រោយពីនួហ។ គ្រប់គ្រាន់ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)ជា អ្នកដឹង ជាអ្នកឃើញបំផុតនូវបាបកម្មនៃខ្ញុំទាំងអស់របស់ទ្រង់។
តាហ្វសៀរ
ហើយមានប្រជាជាតិដែលបដិសេធជាច្រើនដែលយើងបានបំផ្លាញពួកគេបន្ទាប់ពីព្យាការីនួហ ដូចជាក្រុមអាទ និងពួកសាមូទជាដើម។ គ្រប់គ្រាន់ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេចំពោះវា(បាបកម្ម)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល